Language

សេចក្តីប្រកាសព័ត៌មាន

04-03-2024

សេចក្តី​ប្រកាស​ព័ត៌មាន

ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ – ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមការផ្តល់ជំនួយជុំទីមួយ ក្រោមគម្រោងថ្មីមួយដែលមានឈ្មោះ ថា Advancing Youth Leadership (AYL)។ AYL គឺជាកម្មវិធីមួយដែលមានរយៈពេលប្រាំឆ្នាំដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជន និងលើកស្ទួយយុវជនក្នុងការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍន៍សហគមន៍។

AYL មានគោលបំណងស្វែងរកយុវជនចន្លោះចា ប់ពីអាយុ១៥ - ២៩ ឆ្នាំ ដោយផ្តោតលើអ្នកដែលមកពីក្រុមដែលត្រូវបានគេរើសអើង និងសហគមន៍ដែលខ្វះខាត រួមទាំង​សហគមន៍ LGBTQI+ អ្នកដែលមានពិការភាព និងអ្នកដែលមកពីក្រុមជនជាតិដើមភាគតិច ឬសាសនាជនជាតិភាគតិច។

យោងតាមរបាយការណ៍វាយតម្លៃ Cross-Sector Cambodia Youth របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ឆ្នាំ ២០១៩ បានរកឃើញថាយុវជនជាច្រើន ចាប់អារម្មណ៍លើរឿងរ៉ាវជាច្រើនដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគេ ហើយចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ និងជួយដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសហគមន៍របស់គេផងដែរ។ ទោះជាដូច្នេះក្តី យុវជនកម្ពុជាជាច្រើននាក់គ្មានឱកាសដើម្បីចូលរួម ទទួលបានការអភិវឌ្ឍជំនាញ ការចែករំលែកគំនិត ឬទទួលបានបទពិសោធ ជាក់ស្តែងដើម្បីយកទៅអនុវត្តប្រកបដោយអត្ថន័យនោះទេ។ ការវាយតម្លៃនេះបានរកឃើញទៀតថា ភាគច្រើននៃគំនិតផ្តួចផ្តើមសមត្ថភាពរបស់យុវជននៅមានទំហំតូច និងមានដែនកំណត់នៅឡើយ។

នៅក្នុងកម្មវិធីសម្ពោធនៅទីក្រុងភ្នំពេញ លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជាបានកត់សម្គាល់ថា និន្នាការសកលបង្ហាញថាយុវជនកំពុងជួបប្រទះការផ្លាស់ប្តូរនៃការវិ វឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ ស្របពេលសកលលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដូចនេះការគាំទ្រគំនិតផ្តួចផ្តើ មរបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។ 

លោកស្រី Pelzman បានមានប្រសាសន៍ថា "បទពិសោធរបស់យុវជនកម្ពុជាសព្វថ្ងៃគឺខុសពីជំនាន់ឪពុកម្ដាយ ឬអ្នកជំនាន់មុនរបស់ពួកគេ។ បច្ចេកវិទ្យា និងសាកលភាវូបនីយកម្មអនុញ្ញាតឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងនៅជិត និងនៅឆ្ងាយ។ ដោយដឹងពីគុណតម្លៃក្នុងការគាំទ្រយុវជនដោយផ្ទាល់បែបនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែងដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ ព្រមទាំងបើកដំណើរការអនុវត្តកម្មវិធី Cambodia Advancing Youth Leadership ដែលជាជំនួយឥតសំណងរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID”។ 

ក្នុងពិធីសម្ពោធនោះ យុវជន ទេព ប៊ុណ្ណាក់ មកពីរាជធានីភ្នំពេញ បានចែករំលែកអត្ថប្រយោជន៍ដែលខ្លួនទទួលបានតាមរយៈការចូលរួមជាយុវជនស្ម័គ្រចិត្តជាមួយអង្គការសង្គមស៊ីវិល ក្នុងស្រុក។ "ខ្ញុំបានបង្កើនភាពក្លាហានរបស់ខ្ញុំ និងទទួលបានឱកាសដើម្បីចូលរួមក្នុងកម្មវិធីជាច្រើនដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។ ខ្ញុំចាប់ផ្ដើមស្រឡាញ់សង្គមកាន់តែច្រើន មានទំនាក់ទំនងល្អ និងមានការជួយជ្រោមជ្រែងពីមនុស្ស ជុំវិញខ្លួនខ្ញុំ។ ខ្ញុំសូមអរគុណ USAID និង AYL ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលសម្រាប់យុវជន និងផ្តល់ឱកាសសម្រាប់ពួកយើងក្នុងការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត និងការអភិវឌ្ឍន៍នានា”។ 

តាមរយៈកម្មវិធីបើកឲ្យអនុវត្តជាផ្លូវការនៃ AYL ស្ថាប័នចូលរួមនឹងទទួលបានជំនួយមូលនិធិសម្រាប់ធ្វើអន្តរាគមន៍ ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពស្នូលរបស់យុវជន ដែលក្នុងនោះរួមមាន៖

  • ជំនាញជីវិត និងមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹ កនាំ (ឧ. ការតម្រង់ទិស ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនង) 
  • ជំនាញអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (ឧ. ការចូលរួមរបស់ពលរដ្ឋ ការកំណត់ចំណោទបញ្ហា និងស្វែងដំណោះស្រាយ)
  • ជំនាញឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ
  • ជំនាញវិជ្ជាជីវៈ (ឧ. មជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីពការងារ កម្មសិក្សាដែលផ្ដល់ប្រាក់បៀវត្ សរ៍ ការតម្រង់ទិសអាជីព) និង
  • បទពិសោធជាក់ស្តែង (ឧ. ជំនួយខ្នាតតូចដែលដឹកនាំដោយយុវជន កម្មវិធីដែលផ្តោតលើសហគមន៍ និងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយយុវជន)។ 

កម្មវិធីជំនួយដែលបានប្រព្រឹត្តឡើងនៅក្នុងរាជធានីភ្នំពេញថ្ងៃនេះ នឹងដាក់ឱ្យដំណើរការនៅខែក្រោយៗ ទៅតាមទីតាំងចំនួនបីបន្ថែមទៀត រួមមានតំបន់ជុំវិញខេត្តសៀមរាប (គ្របដណ្តប់លើខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង និងពោធិ៍សាត់) តំបន់ជុំវិញខេត្តរតនៈគិរី (គ្របដណ្តប់លើខេត្តស្ទឹងត្រែង និងមណ្ឌលគិរី) និងតំបន់ជុំវិញខេត្តតាកែវ (គ្របដណ្តប់លើខេត្តកំពត ព្រៃវែង និងស្វាយរៀង)។ តំបន់ទាំងនេះត្រូវបានបង្កើតឡើងដើម្បីគ្របដណ្តប់ខេត្តទាំង ១៤ ដែលតំណាងឱ្យជាង ៦៦ភាគរយនៃចំនួនប្រជាជនកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនវ័យជំទង់ និងក្រុមដែលត្រូវបានគេរើសអើងខ្ពស់។ ប្រទេសកម្ពុជាមានយុវជន និងក្មេងជំទង់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជាង ៦០ ភាគរយនៃចំនួនប្រជាជនដែលមានអាយុ ក្រោម ៣០ឆ្នាំ និងស្ទើរតែ ៣៧ភាគរយដែលមានអាយុចន្លោះពី ១០ ទៅ ២៩ ឆ្នាំ។ បច្ចុប្បន្ននេះជិត ៤៣ភាគរយនៃប្រជាជនដែលមានអាយុធ្វើការនៅក្នុងប្រទេសកម្ពុជាគឺចន្លោះពីអាយុ១៥ ទៅ ២៩ ឆ្នាំ។ 
 
លោកស្រី Nicole Johnson ប្រធានគ្រប់គ្រងកម្មវិធី AYL បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា យុវជនគឺជាភាគីពាក់ព័ន្ធដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ តាមរយៈ AYL ស្ថាប័នក្នុងស្រុកនឹងទទួលបានធនធាន និងការគាំទ្រដើម្បីចូលរួមជាមួយយុវជនក្នុងការអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធដែលសមស្របដើម្បីរៀបចំអនាគតមួយដែលល្អប្រសើរ។” 
 
USAID ផ្តល់ការគាំទ្រដល់ AYL តាមរយៈ Chemonics International ដែលជាដៃគូអនុវត្តរបស់ខ្លួន។ បន្ថែមពីលើការលើកស្ទួយយុវជន USAID ក៏បានផ្តោតសំខាន់លើការជួយដល់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព ការពង្រឹងវិស័យសុខភាព ការអប់រំ និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងការការពារសិទ្ធិមនុស្ស គណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង។

 

សម្រាប់ព័ត៌មានបន្ថែម៖ 

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)
អ៊ីម៊ែល៖ icambodia@usaid.gov

Nicole Johnson 

ប្រធានគម្រោង USAID Advancing Youth Leadership 

អ៊ីម៊ែល៖ njohnson@cambodiaayl.com

 

Image
Ms. Kerry Pelzman, second from the left joined the AYL launching event in Phnom Penh.
USAID Cambodia/2024/Douglas Johnson
Share This Page