សិក្ខាសាលាតម្រង់ទិស ស្តីពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងការចុះបញ្ជីរ/ការផ្តល់អាជ្ញាបណ្ណដល់រោងចក្រនិងអ្នកផ្តល់សេវាឯកជន

Thursday, May 11, 2017
សិក្ខាសាលាតម្រង់ទិស ស្តីពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងការចុះបញ្ជីរ/ការផ្តល់អាជ្ញាបណ្ណដល់រោងចក្រនិងអ្នកផ្តល់សេវាឯកជន
សិក្ខាសាលាតម្រង់ទិស ស្តីពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងការចុះបញ្ជីរ/ការផ្តល់អាជ្ញាបណ្ណដល់រោងចក្រនិងអ្នកផ្តល់សេវាឯកជន
  • សូមគោរពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ​គ្រូពេទ្យ​កម្ពុជា
  • សូមគោរពលោកស្រីសាស្ត្រាចារ្យ​ ទុង​ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
  • សូមគោរពលោកសាស្ត្រាចារ្យបណ្ឌិត ឡាំ អេងហួរ អនុប្រធានគណៈគ្រូពេទ្យកម្ពុជា
  • សូមគោរពលោកស្រី ហែម​ ​ណាវី ប្រធានគណៈឆ្មបកម្ពុជា
  • សូមគោរពលោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាយិការ
  • ភ្ញៀវកិត្តិយសទាំងអស់

ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយអ្នកទាំងអស់គ្នា។ វិស័យវាយនភ័ណ្ឌ គឺជាសសរ​ស្តម្ភដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយយើងទាំងអស់គ្នាសុទ្ធតែរួមចំណែកក្នុងការថែរក្សាអោយ​សេដ្ឋកិច្ចនេះមានភាពរឹងមាំ។ ប្រជាជនដែលមានសុខភាពល្អ ស្ត្រីដែលមានសុខភាពល្អ គឺមានសារៈសំខាន់​សម្រាប់ផលិតភាពនៃវិស័យវាយនភ័ណ្ឌ ប៉ុន្តែពួកគាត់រឹតតែមានសារៈសំខាន់ខ្លាំងថែមទៀតសម្រាប់កម្ពុជាក្នុង​នាម​ជា​​មាតា ជាបងប្អូនស្រី និងជាកូនស្រី។ ចូរយើងទាំងអស់គ្នាចងចាំនូវចំណុចនេះ ដោយសារយើង​ធ្វើការ​រួមគ្នា។

ការអនុម័តនូវច្បាប់ថ្មីមួយនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដោយសារច្បាប់នេះបង្ហាញនូវការប្តេជ្ញាចិត្ត​របស់កម្ពុជាក្នុងការពង្រឹងអាជីពក្នុងវិស័យសុខាភិបាល និងធានានូវគុណភាពនៃសេវាសុខាភិបាលនៅទូទាំង​ប្រទេស។ ច្បាប់នេះក៏នឹងជួយគណៈគ្រូពេទ្យ គណៈឆ្មប និងគណៈគិលានុបដ្ឋាយិការតាមរយៈការពង្រឹងភាព​ជា​ដៃគូជាមួយក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍសុខាភិបាល និងអ្នកទាំងអស់គ្នាដែលជាតំណាងមកពីបណ្តា​រោង​ចក្រ​សម្លៀកបំពាក់ និងវិស័យ​ឯកជន។​

ការចូលរួមរបស់អ្នកទាំងអស់គ្នា រួមជាមួយអ្នកតំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ GMAC និងក្រុមហ៊ុនម៉ាកសម្លៀកបំពាក់គឺមានសារៈសំខាន់។ វាបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អ្នកទាំងអស់គ្នាក្នុងការ​ដាក់អោយច្បាប់ថ្មីនេះអនុវត្តបានជោគជ័យ និងជាពិសេសទៅទៀតនោះ គឺធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅ​របស់ប្រជាជនកម្ពុជាតាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល។

ការពង្រឹងយន្តការបទបញ្ញត្តិសម្រាប់អាជីពសុខាភិបាលត្រូវបានទទួលស្គាល់ថាជាចំណុចអាទិភាពមួយក្នុង ចំណោម​ចំណុចអាទិភាពគន្លឹះមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅជួយធានានូវគុណភាព និង​សុវត្ថិ​ភាពនៃសេវាសុខាភិបាលក្នុងប្រទេស។​ សេវាសុខាភិបាលដែលមានគុណភាពខ្ពស់ទាំងក្នុងវិស័យ​សាធា​រណៈ និង​វិស័យ​ឯកជនគឺមានសារៈសំខាន់ដើម្បីធ្វើអោយប្រជាជនមានសុខភាពល្អ និងដើម្បីឱ្យមានផលិតភាពល្អ។

សិក្ខាសាលាថ្ងៃនេះ គឺពិសេសណាស់ ព្រោះវាមិនមែនត្រឹមតែចែករំលែកកព័ត៌មានអំពីច្បាប់ថ្មីប៉ុណ្ណោះទេ តែវា​ក៏អនុញ្ញាត​អោយអ្នកប្រកបអាជីពសុខាភិបាលដែលបម្រើការងារនៅតាមរោងចក្រសម្លៀកបំពាក់បានយល់ និងបំពេញនូវ​ការតម្រូវការនានាសម្រាប់ការចុះឈ្មោះ និងការផ្តល់អាជ្ញាប័ណ្ណដូចដែលបានចែង​កំណត់ក្នុង​ច្បាប់។

ការបង្កើត និងអនុម័តច្បាប់នេះ គឺជាឧទាហរណ៍មួយនៃការគាំទ្រដ៏មានសារៈសំខាន់ និងរយៈពេលវែងដែល​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ ដើម្បីជួយប្រែក្លាយវិស័យសុខាភិបាលកម្ពុជា និង​ បានចូល​រួម​ចំណែកជួយអោយប្រទេសមានស្ថេរភាព និងកាន់តែជោគជ័យថែមទៀត។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំត្រឹមនេះ ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមការងារនែគម្រោងសុខភាព​កម្មករដែលបាន​រៀបចំ​សិក្ខា​សាលា​ដ៏មានសារៈសំខាន់នេះ។

សូមអរគុណ! 

Phnom Penh
Issuing Country 

Last updated: August 15, 2017

Share This Page