ពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្ម

Friday, July 26, 2019
Contract Signing Event

សូមគោរព៖

  • ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី

ថ្ងៃនេះខ្ញុមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ​ណាស់ដែល​បានចូលរួមក្នុងពិធីថ្ងៃនេះ ។ ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដែលបានចូលរួមជាគណអធិបតីនៃពិធីចុះហត្ថលេខាកសិកម្មថ្ងៃនេះ ។ ខ្ញុំសូមទទួលស្គាល់ផងដែរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នថ្នាក់ក្រោមជាតិក្រោមឳវាទក្រសួងទាំងអស់ក្នុងការខិតខំប្រឹងនិងគាំទ្រដើម្បីជំរុញនូវកសិកម្មតាមកិច្ចសន្យានៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិហៅកាត់ថា IRRI ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត ក្នុងការជំរុញឲ្យមានកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្រូវនេះ។ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន AMRU RICE ចំពោះ​ការប្តេជ្ញាចិត្ត​ចូលរួមក្នុងការអភិវឌ្ឍន៍លើឧស្សាហកម្ម​ស្រូវអង្ករ​ឲ្យមានចីរភាព។

ដំណាំស្រូវនៅកម្ពុជាពឹងផ្អែក​សំខាន់​លើទឹកភ្លៀង និងនៅ​ប្រើប្រាស់ពូជប្រកាន់រដូវ​ ដែល​ជាលក្ខណៈ​ប្រពៃណីនៅឡើយ​ ។​ យោងតាម​ការសិក្សារបស់​ IRRI ក្នុងខេត្តគោលដៅទាំង៤ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប ក្នុងចំណោម ១២២០នាក់ មានកសិករ ៥០%ដែលទទួលរងនូវគ្រោះពីភាពរាំងស្ងួត និង ១៤% ទទួលរងគ្រោះដោយគ្រោះទឹកជំនន់ ក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៦ ។ កត្តាទាំងពីរនេះគឺបណ្តាលឲ្យបាត់បង់​ទិន្នផល​រហូតដល់ ៤០% ។ ក្នុងអំឡុងឆ្នាំដែលរងផលប៉ះពាល់នេះ កសិករដែលនៅក្នុងតំបន់សិក្សានេះ មាន​ស្បៀង​ហូបបានត្រឹម​តែ ៨ខែប៉ុណ្ណោះ។ សម្ពាធដោយសារ​បម្រែបម្រួលអាកាសធាតុនេះ​វាបង្កើតឡើងនូវ​កត្តាគម្រាម កំហែងទ្វេរដងដែលទីមួយគឺលើផលិតភាព​របស់វស័យស្រូវអង្ករថ្នាក់ជាតិ និងទីពីរ​លើ​ជីវភាព​រស់នៅ​របស់កសិករ​ ។

ក្រោមការគាំទ្ររបស់​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) បានផលិត និងចែកចាយនូវពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងធុនទ្រាំនឹងអាកាសធាតុក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាល​​ក្នុងតំបន់អាស៊ី និងអាហ្វ្រ៊ីក ។ ការនេះគឺបានជួយដល់កសិករកម្ពុជាយើងក្នុងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុបានកាន់តែប្រសើរឡើង ។ ការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID)​ បានជួយពន្លឿននូវការចែកចាយពូជស្រូវទាំងនេះនៅក្នុង​​ប្រទេសកម្ពុជា​​ដោយផ្តោតលើការពង្រឹងប្រព័ន្ធគ្រាប់ពូជថ្នាក់ជាតិ។ ការសម្រេចបានសមិទ្ធិផលនេះគឺតាមរយៈ​​​ការជំរុញកំណើនអ្នកផលិតពូជជាឯកជន ការសម្របសម្រួលដោយមានផ្សារភ្ជាប់នឹងវិស័យឯកជនក្នុងសង្វាក់តម្លៃពូជស្រូវ និងជំរុញគោលនយោបាយដែលជួយដល់ក្នុងសង្វាក់តមៃ្ល ទាំងមូល។ មានប្រព័ន្ធពូជរឹងមាំ និងដំណើរការ វានឹងជួយដល់ការចែកចាយពូជទាំងនេះបានពេញទូទាំងប្រទេសបាន។

ពិធីចុះហត្ថលេខាកសិកម្ម​ជាផ្លូវ​ការ​រវាងសហគមន៍អភិវឌ្ឍន៍កសិកម្ម​ចំនួន១៦​មកពីពីរខេត្ត​ សៀមរាប និង​កំពង់ធំ ជាមួយ​ក្រហ៊ុន AMRU RICE ​វាបង្ហាញយ៉ាងច្បាស់​អំពី​សារសំខាន់នៃ​វិស័យឯកជន​ក្នុង​កសាងឧស្សាហកម្មកសិកម្ម​ និង​ធ្វើឲ្យប្រសើរឡើងនូវ​លទ្ធភាពរកទីផ្សារ​ដល់កសិករកម្ពុជា​សម្រាប់ផលិតផលរបស់គាត់ ។​ នេះគឺជាការខិតខំប្រឹងប្រែងដ៏ខ្ពស់បំផុត​​ទាំងវិស័យ​សារធារណះ និង​ឯកជនដើម្បី​ពង្រឹង​ប្រព័ន្ធពូជស្រូវ​កម្ពុជា​ ដោយអនុវត្ត​ន៍នូវផែនការ​សកម្មភាពពូជស្រូវកម្ពុជា និង​ជាតឹកតាងនៃការអភិវឌ្ឍន៍សមត្ថភាពផ្អែកតាមតម្រូវការ​សម្រាប់​អ្នកផលិតពូជ ។

យើងខ្ញុំសង្ឃឹម និងទន្ទឹងរងចាំមើលនូវ​ភាពរីកចម្រើនលើវិស័យស្រូវអង្ករ នៅពេល​ក្រុមអ្នកផលិត និង​ក្រុមហ៊ុន AMRU RICE រីកចម្រើន​ទៅមុខ​ក្រោមកិច្ចសហការជាដៃគូរ។

ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរដល់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ជួបតែពុទ្ធពរ​បួនប្រកា​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

សូមអរគុណ

Issuing Country 

Last updated: September 23, 2019

Share This Page