flag of Cambodia

សុខភាពសកល

Language: English | Khmer
health
ទីភ្នាក់ងារជំនួយអាមេរិក USAID ជួយធ្វើអោយប្រសើរឡើងនូវសុខភាពរបស់កុមារ និងមាតាកម្ពុជាតាមរយៈការធ្វើអោយប្រសើរឡើងនូវលំហែទាំស្ត្រីមានផ្ទៃពោះ និងការបង្កើនចំនួនកំណើតនៅក្នុងសេវាថែទាំសុខភាព។

ចាប់ពីឆ្នាំ ២០០០ ប្រទេសកម្ពុជាទទួលបានូវការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលរបស់ខ្លួន ដោយ​រាប់បញ្ចូលទាំងនូវអាយុកាលមធ្យមកើនលើស៧១ឆ្នាំ រហូតដល់ការកាត់បន្ថយអត្រាមរណភាពកុមារជាងពាក់​កណ្តាល ពោលគឺមានកុមារអាយុក្រោម ៥ឆ្នាំស្លាប់ចំនួនតិចជាង៣៥នាក់ស្លាប់ក្នុងចំណោម ១០០០កំណើតរស់។

អត្រានៃការសម្រាលកូនដោយមានជំនួយពីអ្នកជំនាញបានរួមចំណែកកាត់បន្ថយយ៉ាងច្រើននូវអត្រាមរណភាពមាតា។ ដោយមានជំនួយពីទីភ្នាក់ងារជំនួយអាមេរិក USAID អត្រានៃកុមារដែលបានទទួល​ថ្នាំបង្ការមានការកើនឡើងពី ៤០% ទៅ ៧៣%។ នៅតាមបណ្តាសហគមន៍ក្រីក្របំផុតដែលទទួលបានការគាំទ្រ​ពីទីភ្នាក់ងារជំនួយអាមេរិក USAID ជាង ៣/៤  នៃទារក​ត្រូវបានបំបៅដោយទឹកដោះម្តាយមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែ​ដំបូង។ បញ្ហាកង្វះអាហារូបត្ថម្ភក៏​បាន​ធ្លាក់ចុះគួរអោយកត់សម្គាល់ផងដែរ។ ដោយមាន​ការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID អត្រាជម្ងឺក្រេសក្រិនថ្នាក់​ជាតិ​បានធ្លាក់ចុះពី ៤០% ក្នុងឆ្នាំ២០១០ មកត្រឹម ៣២% ក្នុងឆ្នាំ ២០១៤។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ សមា​មាត្រ​នៃគ្រួសារកម្ពុជាដែលប្រើប្រាស់​ប្រភព​ទឹក​ស្អាតបានកើនឡើងទ្វេរដងពី ៣២.៥% រហូតដល់ ៦៥%។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមចំណែកក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីសោមន្សនេះតាមរយៈការជួយពង្រឹង​ប្រព័ន្ធ និងគោលនយោបាយថ្នាក់ជាតិ ការពង្រីកការផ្តល់សេវាសាធារណៈទៅដល់សហគមន៍ និងការធ្វើអោយ​ប្រសើរឡើងនូវសេវាប្រកបដោយគុណភាព។ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានជួយពង្រីកនូវមូលនិធិសមធម៌សុខាភិបាល (Health Equity Fund) ទៅគ្រប់បណ្តាមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតអោយជនកម្ពុជាក្រីក្រ​ជាង ៣លាននាក់អាចទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃ។ ដោយសាររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​មួយចំណែកធំលើអភិបាលកិច្ច និងហិរញ្ញវត្ថុសម្រាប់មូលនិធិសមធម៌សុខាភិបាល ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងផ្តល់នូវ​ជំនួយបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយរាជរដ្ឋាភិបាលអាចមានសមត្ថភាពការ​ពិនិត្យ​តាមដាន​ដំណើរ​ការមូលនិធិសមធម៌សុខាភិបាល និងការធ្វើវិញ្ញាបនកម្មដោយខ្លួនឯង។ ការពង្រឹងនូវកិច្ចការងារនេះ​គឺបានពីការជួយគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការពង្រឹងប្រព័ន្ធ​សុខាភិ​បាលរបស់រាជរដ្ឋាភិ​បាល រួមទាំង​​ព័ត៌មាន និងបែបបទនានាផងដែរ ហើយក៏ដើម្បីជួយឈានទៅសម្រេចបាននូវ​សេវា​សុខាភិបាលសកល (Universal Health Coverage) សម្រាប់កម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានជួយគាំទ្រដល់ការអភិវឌ្ឍនូវប្រព័ន្ធមួយសម្រាប់ពង្រឹង​បទដ្ឋានលំហែរទាំសុខភាព ជាពិសេសផ្តោតលើវិស័យឯកជន ដើម្បីធានាអោយមានគុណភាពស្តង់ដាកម្រិត​អប្ប​បរិមានៃលំហែរទាំមួយ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធប្រឹក្សាវិជ្ជាជីវៈ និងក្របខ័ណ្ឌច្បាប់​មួយ ដើម្បីគ្រប់អ្នកផ្តល់សេវាផ្នែកសុខាភិបាល។ ការវិនិយោគដ៏សំខាន់ និងគន្លឹះរបស់​ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុង​វិស័យ​ហិរញ្ញប្បទាន​សុខាភិបាល ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាវិនិយោគធនធានក្នុងស្រុកបន្ថែមទៀតក្នុងកម្មវិធី​គាំពារ​សុខភាព​សង្គម និងគុណភាពសុខាភិបាល ដោះស្រាយបញ្ហា​សំខាន់ៗទាំងឡាយ ក្នុងគោលបំណងធ្វើអោយ​ប្រសើរឡើងនូវវិស័យសុខាភិបាលមួយប្រកបដោយប្រសិទ្ធភាព​ និងចីរភាព។​ ការរីកចម្រើនគួរអោយកត់សម្គាល់​មួយឆ្ពោះទៅសម្រេចបាននូវសេវាសុខាភិបាលសកលទីភ្នាក់ងារបានកើតឡើងក្នុឆ្នាំ ២០១៧ នៅពេលដែលរាជ​រដ្ឋាភិបាលកម្ពុជាបង្កើតនូវក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមថ្នាក់ជាតិ ដើម្បីធ្វើសុខដុម និងពង្រឹងកម្មវិធី​គាំពារសង្គមនានាដែលមានស្រាប់។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយអោយក្របខ័ណ្ឌ​គោល​នយោបាយ​នេះអនុវត្តបាន តាមរយៈការចែករំលែកការអនុវត្ត និងបទពិសោធន៍ជាសកលល្អៗ ការគាំទ្រ​ដល់​ការងារអភិបាលកិច្ច ព្រមទាំងការកសាងសមត្ថភាពរបស់មន្ត្រីរាចរដ្ឋាភិបាលពីគ្រប់ស្ថាប័នពាក់ពន្ធទាំងអស់។

ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចអោយបាននូមហិច្ឆិតារបស់ខ្លួនដើម្បី​លុប​បំបាត់​មេរោគហ៊ីវ និងជម្ងឺគ្រុនចាញ់អោយបានត្រឹមឆ្នាំ ២០២៥។ កម្មវិធីរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានជួយកាត់​បន្ថយអត្រាប្រេវ៉ាឡង់នៃមេរោគហ៊ីវពី ១.៧% ក្នុងឆ្នាំ ១៩៩៨ មកនៅត្រឹម ០.៦% ក្នុងឆ្នាំ ២០១៥ តាមរយៈការធ្វើ​អោយ​ប្រសើរឡើងនូវគុណភាពសេវាទាក់ទងនឹងមេរោគហ៊ីវ ការកសាងនូវ​វិធី​សាស្ត្ររបកគំហើញ​ថ្មីៗនៃការរក​ឃើញ​ករណីចុងក្រោយ ព្រមទាំងការធ្វើអោយប្រសើរឡើងនូវតម្លៃប្រសិទ្ធភាព​នៃការឆ្លើយតបចំពោះមេរោគហ៊ីវ។ គិតត្រឹមខែ មិថុនា ឆ្នាំ២០១៧ ដោយមានជំនួយបច្ចេកទេសដោយផ្ទាល់របស់ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈកម្មវិធី PEPFAR អ្នកដែលកំពុងរស់នៅជាមួយមេរោគហ៊ីវចំនួនច្រើនជាង ៥៨,០០០នាក់ ឬប្រមាណ ៨០% បានទទួល​ការព្យាបាលសង្គ្រោះជីវិត។ ខណៈដែលករណីជម្ងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយស្ទើរតែពាក់កណ្តាលក្នុងចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ ព្រំប្រទល់កម្ពុជា-ថៃ នៅតែបន្តជាមជ្ឈមណ្ឌលនៃគម្រោងប្រឆាំងភាពសុំាថ្នាំអាតេមីស៊ីនីន​ប្រឆាំង​ជម្ងឺគ្រុន​ចាញ់ដដែល។ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងពង្រឹងការ​ត្រួតពិនិត្យជម្ងឺគ្រុនចាញ់ ព្រមទាំងការបង្ការ និងការឃ្លាំមើល ក៏ដូចជាការតាមដាននូវភាពសុំាថ្នាំជម្ងឺគ្រុនចាញ់នេះ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្កើតនូវគំរូនៃការលុបបំបាត់ដែលអាចវាស់ស្ទង់បាន និងដោយផ្អែកលើភស្តុតាងមួយ ហើយនឹងបង្កើននូវគំរូដែលមាន​គុណភាពខ្ពស់នេះសម្រាប់ការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅតាមបណ្តាស្រុកផ្សេងៗ​ទៀត។ កម្មវិធីជម្ងឺឆ្លងរបស់​ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានគាំទ្រដល់មជ្ឈមណ្ឌលជម្ងឺរបេងថ្នាក់ជាតិ ដើម្បីកាត់បន្ថយ​អត្រាប្រេវ៉ាឡង់របេង និងការស្លាប់ដោយសារជម្ងឺនេះអោយបានពាក់កណ្តាល ក្នុងខណៈដែលយើងកំពុងតែបន្តធ្វើ​អោយគុណភាពនៃសេវាផ្នែកជម្ងឺរបេងកាន់តែមានភាពប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ជួយលើកកម្ពស់អត្រានៃ​ការរកឃើញជម្ងឺរបេង និងរក្សានូវអត្រាប្យាបាលដោយជោគជ័យអោយបានរហូតដល់ ៩០ ភាគរយ។ ដើម្បីទប់​ស្កាត់នូវការគំរាមកំហែងនៃជម្ងឺឆ្លងថ្មីៗ និងបង្កើនសន្តិសុខសុខាភិបាលសកល ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងកសាងភាព​ជាដៃគូ និងបានផ្តួចផ្តើមនូវសកម្មភាពឃ្លាំមើលបែបជីវសាស្ត្រដោយផ្តោតលើសកម្មភាពរបស់មនុស្ស និងសត្វ ដើម្បីពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវាដល់អ្នកបម្រើការងារផ្នែកសុខាភិបាល និងបសុសត្វទាំងអស់ ដើម្បី​ដោះស្រាយនូវការលេចចេញ ការរីករាលដាលនៃជម្ងឺឆ្លង។ 

Last updated: August 23, 2019

Share This Page